ស្រីៗដែលនៅSingle Original១០០% ត្រូវដឹង កន្លែង៤យ៉ាងនេះហាមទៅដាច់ខាត ព្រោះថា…..

817
views

មានទីកន្លែងជាច្រើនដែលបុរសនារីច្រើនតែចូលចិត្តទៅជួបគ្នាតាមនិស្ស័យកំលោះក្រមុំ តែក៏មានទីកន្លែងជាច្រើនទៀតដែរដែលយើងនាំគ្នាហៅថា ទីកន្លែងបំរាមដែលស្រីក្រមុំបរិសុទ្ធ (ឬមិនបរិសុទ្ធ តែមិនចង់បង់ខ្លួនបង់ប្រាណមុនពេលវេលាសមរម្យ) មិនគួរឈានជើងចូលទៅឡើយបើមិនចាំបាច់ ព្រោះអាចរាប់បានថា អ្នកនាងអាចនឹងស្ថិតក្នុងស្ថានការណ៍ដែលប្រថុយប្រថានក្នុងការបាត់បង់ភាពបរិសុទ្ធ បើសិនជាភ្លេចខ្លួន ឬហាមចិត្តខ្លួនឯងមិនបាននោះ។

១.ទីកន្លែងដំបូង គឺផ្ទះមនុស្សប្រុស: ព្រោះអាចរាប់បានថា អ្នកនាងកំពុងស្ថិតក្នុងរូងខ្លាដែលកំពុងស្រេកឃ្លាន និងមានឱកាសបាត់បង់ភាពបរិសុទ្ធបានខ្ពស់បំផុត ព្រោះថាបើអ្នកនាងទៅផ្ទះរបស់គេ ហើយចេញមកវិញដោយគ្មានខូចខាតសឹករេចរឹលអ្វីនោះ នៅក្នុងក្រុមមនុស្សប្រុសដូចគ្នា គេប្រកាន់ថាបុរសម្នាក់នោះ គោងាប់សុទ្ធៗ ព្រោះបើគេតាំងចិត្តចង់មានសិច ជាមួយអ្នកនាងនៅក្នុងផ្ទះរបស់គេហើយនោះ គេនឹងរៀបចំទីកន្លែងទុកជាមុនយ៉ាងល្អល្អះរួចជាស្រេចមិនខាន (រៀបចំទីកន្លែងនៅទីនេះគឺមានន័យថា មានការឃ្លៀរ៍មនុស្សឱ្យចេញពីទីកន្លែងនោះ ឬសាងបរិយាកាសឱ្យរ៉ូមែនទិកដើម្បីបង្កឱ្យមានអារម្មណ៍ស្រើបស្រាល)។ វិធីដែលល្អ គួរចៀសវាងក្នុងការទៅផ្ទះគេ ឬបើចៀសមិនរួច ក៏គួរតែមានមិត្តភ័ក្តិទៅជាមួយគ្រាន់បានការពារគ្នាល្អជាង ទៅតែពីរនាក់ស្ងាត់ៗជាមួយគេ។

០២) ទីកន្លែងទីពីរ គឺទីកន្លែងកម្សាន្តនៅពេលយប់ដែលមានការផឹកគ្រឿងស្រវឹង ព្រោះកាលទេសៈ និងទីកន្លែងអាចនឹងធ្វើឱ្យអ្នកនាងបដិសេធការផឹកគ្រឿងស្រវឹងមិនបាន និងឬទ្ធិរបស់ជាតិអាល់កុលអាចធ្វើឱ្យអ្នកនាងភ្លាត់ស្នៀត ដល់ថ្នាក់បាត់បង់ភាពបរិសុទ្ធបាន។ វិធីកែបញ្ហានៅពេលធ្លាក់ខ្លួនក្នុងស្ថានការណ៍បែបនេះប្រហែលជាគេចមិនផុតពីការរកមិត្តភ័ក្តិដែលជឿទុកចិត្តបំផុតណាម្នាក់ទុកគ្រាន់បង្អាក់ការបង្ខំឱ្យអ្នកនាងផឹកពីសំណាក់មនុស្សប្រុស។

០៣) ទីកន្លែងទីបី គឺផ្ទះពួកម៉ាករបស់គេព្រោះគេអាចនឹងដឹងគ្នាជាមួយមិត្តភ័ក្តិគេពីផែនការសម្រេចទោសអ្នកនាងជាមុនហើយ ដោយយកផ្ទះរបស់មិត្តភ័ក្តិធ្វើជាសមរភូមិស្នេហ៍ និងជាធម្មជាតិពេលទៅផ្ទះអ្នកដទៃ ត្រូវតែខ្លាចចិត្តគេមិនហ៊ានទាមទារ ឬស្រែកឡូឡាអ្វីឡើយ និងបូកជាមួយការសហការរបស់ពួកម៉ាកគេផងនោះ ធ្វើឱ្យអ្នកនាងប្រៀបដូចជាសត្វជ្រូកនៅលើជ្រុញដែលរង់ចាំឱ្យគេចាត់ការដូច្នោះដែរ។ វិធីដែលល្អគួរចៀសវាង ឬប្រកែកមិនទៅឱ្យបាន។

០៤) ទីកន្លែងទីបួន គឺផ្ទះរបស់អ្នកនាងខ្លួនឯង (ពេលគ្មានអ្នកណានៅ)មិនថាដោយហេតុផលអ្វីក៏ដោយ អ្នកនាងមិនគួរនាំគេមកផ្ទះរបស់អ្នកនាងពេលគ្មាននរណានៅនោះឡើយ ព្រោះគេនឹងគិតថា អ្នកនាងបបួលគេ ឬហុចដៃឱ្យ និងរីករាយក្នុងការមានសិច ជាមួយគេ ដែលធ្វើឱ្យគេមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងឡើង ដូច្នេះបើចង់បបួលគេទៅផ្ទះ ក៏គួរតែមានសាច់ញាតិ មនុស្សចាស់ ឬនរណាក៏ដោយដើរចុះដើរឡើងនៅក្នុងផ្ទះផង (រឹតតែច្រើនរឹតល្អ) ដើម្បីសុវត្ថិភាពរបស់អ្នកនាងខ្លួនឯង៕

 

Comments

comments