ពិតជារន្ធត់ណាស់ ពេលដឹងថាបេក្ខភាពThe Voiceទាំង៣រូបនេះ សុទ្ធតែស្លាប់ដោយសារគ្រាប់កាំភ្លើងដូចគ្នា!

2184
views

តារាចម្រៀង សាន ស្រី​ឡៃ ដែលជា​អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី ២ ត្រូវ​ប្តី​បាញ់សម្លាប់​ឱ្យស្លាប់​ក្នុង​ថ្លុកឈាម បង្ក​ការភ្ញាក់ផ្អើល និង តក់ស្លុត​យ៉ាងខ្លាំង​ពេញ​ប្រទេស​កម្ពុជា ។ ទន្ទឹមនឹង​រឿងហេតុ​របស់ សាន ស្រី​ឡៃ ដែលជា​អតីត​បេក្ខភាព The Voice កំពុងតែ​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​ត្រូវស្លាប់​បាត់បង់​ជីវិត​នេះ ស្រាប់តែ​ធ្វើ​ឱ្យគេ​នឹកឃើញ​ទៅដល់​អតីត​បេក្ខភាព The Voice ២ រូប​ទៀត​នៅឯ​បរទេស ក៏ត្រូវ​បាន​គេ​សម្លាប់​ឱ្យស្លាប់​ដោយ​គ្រាប់កាំភ្លើង​ដូចគ្នា​ដែរ ។ តើ​បេក្ខភាព The Voice ទាំងនោះ​មាន​នរណា​ខ្លះ ?

– នាង Christina Grimmie​ជា​អតីត​បេ​ក្ខ​នារី​កម្មវិធី The Voice​ឆ្នាំ ២០១៤ រដូវ​កាល​ទី ៦ ដែល​នាង​ជា​កូនក្រុម​របស់​Adam Levin ។ កាលពី​ថ្ងៃ​សុក្រ ទី ១០ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅ នាង​ត្រូវ​ជនដៃដល់​ឈ្មោះ Kevin James Loibl​បាញ់សម្លាប់​ឱ្យស្លាប់​ភ្លាមៗ ខណៈ​កំពុង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ ហើយ​អ្នកបាញ់​សម្លាប់​នាង​ក៏បាន​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ដែរ ។​

– លោក Alejandro JanoFuentes ជា​អតីត​បេក្ខជន The Voice ម៉ិ​ក​ស៊ី​កូ ដោយ​កាលពី​ឆ្នាំ ២០១១ លោក​ត្រូវគេ​លប​ឆ្មក់​បាញ់ប្រហារ​ឱ្យស្លាប់ បន្ទាប់​ចេញពី​ពិធី​ខួបកំណើត​គម្រប់ ៤៥ ឆ្នាំ​របស់ខ្លួន ជាមួយ​មិត្ត​ភ័ក្ដិ ។ លោក Alejandro ត្រូវបាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ជន​មិន​ស្គាល់មុខ​បាន​បាញ់​ផ្ទួនៗ​ចំនួន ៣ គ្រាប់​ចំក្បាល​នៅ​ខាងក្រៅ​សាលា​TrasBambalinas School នៃ​ទីក្រុង Chicago សហរដ្ឋអាមេរិក ។​

– សាន ស្រី​ឡៃ ជា​អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី ២ នាង​គឺជា​កូនក្រុម​សំណព្វ​របស់​អ្នកនាង ពេជ្រ សោភា ដោយ​កាលពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ វេលា​ម៉ោង​ប្រមាណ​ជា ៤ រសៀល​កន្លង​ទៅនោះ នាង​ត្រូវ​អតីត​ស្វាមី​បាន​បាញ់សម្លាប់​ឱ្យស្លាប់​នៅនឹងកន្លែង​ចំនួន ៣ គ្រាប់ នៅក្នុង​ហាង​កែ​សម្ផស្ស​មួយកន្លែង ក្បែរ​ស្ថានីយទូរទស្សន៍​អប្សរា ក្នុង​សង្កាត់​បឹង​កេងកង ១ ខណ្ឌចំការមន ។​

ពិតជា​គួរឱ្យ​តក់ស្លុត​ណាស់​ចំពោះ​ហេតុការណ៍​ខាងលើនេះ ដោយ​អតីត​បេក្ខភាព The Voice ទាំង ៣ រូប​កំពុងតែ​ល្បី​ក្នុង​អាជីព ដែល​ក្នុងនេះ​ក៏មាន សាន ស្រី​ឡៃ អតីត​បេក្ខភាព The Voice Cambodia ដែល​នេះ ស្រាប់តែ​សុទ្ធ​មាន​គ្រោះ​ដល់​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រាប់កាំភ្លើង ដែលជា​គ្រប់​សំណ​ដ៏​អប្រិយ​ទាំងអស់ ៕

Comments

comments