Miss Grand Cambodia2017យើងស្អាតទេ តោះទៅអានប្រវត្តិនាងបន្តិចមើលទើបដឹងថាគួរអោយអាណិតប៉ុនណា!

648
views

នាងជាយុវតីវ័យក្មេង ជាសិស្សវិទ្យាល័យធម្មតា ដែលកើតនៅក្នុងគ្រួសារដែលមានជីវភាពពុំសូវជាធូរធារ គេពុំសូវអោយតម្លៃដោយសារចង់ជួយក្រុមគ្រួសារ នាងក្រមុំ យុវតីវ័យក្មេងក៏បានចូលប្រលង Freshie Girl and Boy ឆ្នាំ២០១៧

តែមិនបានជោគជ័យ នាងជានារីសាមញ្ញចូលចិត្ត និយាយលេងច្រើន មិនចេះប្រកាន់ រឺឆ្មើងឆ្មៃ ទោះបីជាមនុស្សពុំសូវស្គាល់គ្នា។ ស្ថិតក្នុងវ័យពុំទាន់២០ឆ្នាំទេ តែនាងមានក្ដីស្រមៃ ហើយក៏មិនបោះបង់ នាងក៏បានចូលប្រកួតម្ដងទៀត គឺកម្មវិធី Miss Grand Cambodia 2017។ វាសនាពិតជាមើលមិនឃើញមែន នាងបានទទួលជ័យលាភីលេខមួយ ប៉ុន្តែការរិះគន់ក៏កើតឡើងទន្ទឹមគ្នា

ថានាងពុំស្អាត មើលទៅពុំទាន់សម័យ ពុំឆ្លាតវ័យ។ តែមកដល់ពេលនេះស្រីគាបានផ្លាស់ប្ដូរយ៉ាងច្រើន ជាពិសេសនាងបានទទួលការរិះគន់ថាស្លៀកឈុតប្រពៃណីជាតិ មិនស្អាត ស្លៀកពាក់ពុំសមការប្រកួត ស្លៀករ៉ូបស្រែៗ តែនាងទទួលយកទាំងអស់ពុំដែលតបតរម្ដងឡើង។ ពីយុវតីសិស្សវិទ្យាល័យ ពុំមានគេចាប់អារម្មណ៏ ប្រែរូបជាហង្ស តំណាងសាសន៍ខ្មែរ។ តំលៃអប់រំ: សូមកុំវាយតម្លៃមនុស្សលឿនពេក ទុកពេលខ្លះអោយគេ គេប្រហែលជាជោគជ័យមិនខាន។ សូមចូលរួមបោះឆ្នោតអោយនាងផង។

គិតមកដល់ម៉ោងនេះ កម្ពុជាកំពុងស្ថិតក្នុងលំដាប់ទី២ នៃការបោះឆ្នោតឈុតប្រពៃណីជាតិស្អាតបំផុត។អ្នកទាំងអស់គ្នាអាចបោះឆ្នោតត្រឹមថ្ងៃទី១៥ម៉ោង៩យប់ និងត្រូវបញ្ជប់។ សូមចូលទៅកាន់ Link ខាងក្រោមរួច Like និង Share រូបភាពរបស់ស្រីគាបវរកញ្ញាកម្ពុជា ដោយមិនកំណត់ការ share នោះទេអ្នកទាំងអស់គ្នាអាចចែករំលែកច្រើនតាមតែអាចទៅរួច ពិន្ទុក៏កើនទៅតាមនោះដែរ។ វាសនាអប្សរាកម្ពុជាមួយរូបនេះពឹងលើអ្នកទាំងអស់គ្នាហើយ។
សូមចូលទៅកាន់ Link ខាងក្រោមនេះ៖ https://www.facebook.com/MISSGRANDINTERNATIONAL/photos/a.1560999527256371.1073742127.566907369998930/1560999853923005/?type=3&fref=mentions
សូមទស្សនាវីឌីអូខាងក្រោមនេះ

ប្រែសម្រួលដោយ៖Khmernews.me

Comments

comments