ក្មេងម្នាក់បានស្លាប់នៅនឹងកាំម៉ូតូដោយសារតែកន្សែងរុំខ្លួនរបស់គេធ្លាប់ចូលក្នុងកាំម៉ូតូ

153
views

ព្រៃវែង៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១២ មេសា ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងដោយក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតគួរអោយអាសូរ ខណះដែលម្តាយក្មេងប្រុសរងគ្រោះមានការធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយកន្សែងដែលកំពុងរំកូនចូលកាំម៉ូតូហើយក៍រមួលចូលទាំងកូនក្នុងកាំម៉ូតូ បណ្ដាលអោយស្លាប់ភ្លាមៗតែម្ដង។

ហេតុការណ៍នេះបានកើតឡើងស្ថិតនៅលើផ្លូវក្រាលកៅស៊ូ នៅភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ក្មេងប្រុសរងគ្រោះមានឈ្មោះ អេង ម៉េងហ៊ួ ភេទប្រុស អាយុ ១ខែកន្លះ មានឪពុកឈ្មោះ អូន អេង អាយុ29ឆ្នាំ និងម្តាយឈ្មោះ ម៉េង នាត អាយុ 19ឆ្នាំ រស់នៅ ភូមិច្រកច្របក់ ឃុំជុប ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព: KO1

Comments

comments