តារាថៃភេទទី3  Yoshi ទោះជាកែភេទរួចហើយក៏ដោយ ក៏ត្រូវតែចូលបម្រើកងទ័ពដែរ

408
views

ថៃ៖ ឈានចូលមកដល់រដូវនៃការជ្រើសរើសកងទ័ពឱ្យបម្រើជាតិ រដ្ឋាភិបាលថៃក៏បាននាំកម្លាំងរបស់ខ្លួនមកជ្រើសរើសបុរសៗជាច្រើននាក់ នៅតាមបណ្តាភូមិស្រុកនីមួយៗជារៀងរាល់ឆ្នាំ។

ហើយនៅក្នុងនោះផងដែរ ក៏តម្រូវឱ្យមានការចាប់ឆ្នោត ២ គឺសន្លឹកពណ៌ខ្មៅ និងពណ៌ក្រហម ប្រសិនបើចាប់បានពណ៌ក្រហម គឺត្រូវចូលបម្រើទាហាន តែបើចាប់បានខ្មៅវិញគឺរួចខ្លួនមិនបានទៅបម្រើទាហាននោះទេ។

ជាក់ស្តែង បវរកញ្ញាភេទទី ៣ ដែលស្រស់ស្អាតជាងគេរបស់ថៃគឺកញ្ញា Yoshi ក៏បានចូលរួមនៅក្នុងការជ្រើសរើសទាហាននេះដែរ ប៉ុន្តែជាលទ្ធផលនោះគឺនាង មិនបានចាប់សន្លឹកឆ្នោតទាំងក្រហម និងខ្មៅនេះទេ ព្រោះនាងបានកែភេទជាមនុស្សស្រីតាំងពីអាយុ ១៨ ឆ្នាំមកម្ល៉េះ។

ដូច្នេះនាងត្រូវបានគេចាត់ទុកថា មិនអាចចូលបម្រើជាតិបានទេ ព្រោះមានរូបរាងខុសពីភេទកំណើតរបស់ខ្លួន។ ពោលគឺការបង្ហាញខ្លួននៅក្នុងការជ្រើសទាហានឆ្នាំនេះ នាងបានបំពេញតាមតួនាទីតាមឈ្មោះកំណើត ដែលធ្លាប់ជាមនុស្សប្រុសកាលពីមុនតែប៉ុណ្ណោះ។

ឮបែបនេះហើយធ្វើឱ្យអ្នកគាំទ្រនាង ធូរទ្រូងតែម្តង ព្រោះនឹកស្មានតែ Yoshi កែភេទជាស្រីបែបនេះរួចហើយ ត្រូវចូលទៅធ្វើជាទាហានដូចប្រុសៗដែរ៕

លទ្ធផល​រូបភាព​សម្រាប់ yoshi thai

លទ្ធផល​រូបភាព​សម្រាប់ yoshi thai

លទ្ធផល​រូបភាព​សម្រាប់ yoshi thai

លទ្ធផល​រូបភាព​សម្រាប់ yoshi thai

លទ្ធផល​រូបភាព​សម្រាប់ yoshi thai

រូបភាពពាក់ព័ន្ធ

ប្រភព: Khmerload

Comments

comments