អនុបណ្ឌិតមានអំនួត វាយបកទៅអ្នករិះគន់វិញថា សុទ្ធតែជាមនុស្សល្ងង់ បើធៀបទៅនឹងសត្វមួយចំនួន!

863
views

កាលពីថ្មីៗបន្ទាប់ពីរឿងមួយដែលកំពុងតែល្បីខ្លាំងនៅលើហ្វេសប៊ុកនោះ គឺលោកអនុបណ្ឌិតម្នាក់ ដោយគាត់បានដាក់ឈ្មោះក្នុងពិធីភ្ជាប់ពាក្យរបស់គាត់ ដោយខ្លាចក្រែងថាគេមិនដឹងថាគាត់បានរៀបចប់ថ្នាក់អនុបណ្ឌិត។ បន្ទាប់ពីឃើញបែបនេះហើយ បានធ្វើអោយលេងហ្វេសប៊ុក មានការចែករំលែកជាច្រើន នឹងមានមតិរិះគន់ជាច្រើនផងដែរចំពោះរឿងមួយនេះ។

ក្នុងការិះគន់ជាច្រើនពីអ្នកហ្វេសប៊ុកថា ខ្លាចតែគេមិនដឹងថាខ្លួនរៀនបានចប់ថ្នាក់អនុបណ្ឌិតមែន ខ្លាំងជាឧញ្ញា ឯកឧត្តមខ្លះទៀត ដែលគេមិនដែលដាក់ចឹងផង ត្រឹមតែឈ្មោះសាមញ្ញធម្មតា ណាវាដូចចង់មានអំណួតអួតខ្លួនឯងខ្លាំងពេក។

បន្ទាប់រកការិះគន់យ៉ាងខ្លាំងពីអ្នកលេងហ្វេសប៊ុក លោកអនុបណ្ឌិតម្នាក់នោះ ក៏បានវាយបកមកអ្នករិះគន់វិញថា ដោយបានដៀលថាជាមនុស្សល្ងង់ខ្លៅ នឹងប្រៀបធៀបទៅនឹងសត្វមួយចំនួនដូចជាសត្វឆ្កែ សត្វសេកជាដើម ។ ដោយបានភ្ជាប់ជាមួយសាមួយថា ” «តម្លៃសីលធម៌សង្គម Social Moral Value! មនុស្សម្នាក់ៗមានតម្លៃនិងសីលធម៌រស់នៅរៀងៗខ្លួនសម្រាប់សង្គមមួយនេះ។ ការកើតមករបស់មនុស្សមិនមែនដោយចៃដន្យនោះទេ តែសភាវធម៌និងធាតុជួយជំរុញឲ្យកើតឡើងមក។ មនុស្សខ្លះកើតមកនាំមកជាមួយនូវតម្លៃសីលធម៌ សុភាពរាបសារ វិចារណញ្ញាណមកជាមួយជានិច្ច ផ្ទុយទៅវិញមានមនុស្សមួយចំនួនកើតមកនាំយកតែភាពកម្លៅ ល្ងង់ ភាពហៃអើ និងការបំពុលសង្គមមកជាមួយតែម្តង។ ខ្ញុំមិនយល់ថាសីលធម៌នោះជាអ្វីនោះទេ តែគ្រួសារខ្ញុំ លោកគ្រូអ្នកគ្រូ ញាតិមិត្រតែងតែបានផ្តល់យោបល់ដល់ខ្ញុំថា « សីលធម៌គឺធម៌ដែលនាំឲ្យមនុស្សនៅជុំវិញខ្លួនយើងបានសុខ នោះជាសីលធម៌ដ៏ប្រសើរ »។ ខ្ញុំតែងតែទន្ទេញនិងចងចាំជានិច្ចនូវគតិទាំងអស់នេះ។ ខ្ញុំមិនចាត់ទេថា បុគ្គលជំពូកខ្លះមានសីលធម៌ឬគ្មានសីលធម៌ តែសកម្មភាព ទង្វើ ភាពអវិជ្ជមានរបស់ពួកគេវាស្តែងឲ្យឃើញតែម្តង។ មនុស្សគប្បីយល់ឲ្យបានច្បាស់លាស់ពីព័ត៌មាននានាដែលខ្លួនបានជួបប្រទះ ជាជាងបណ្តោយខ្លួនឲ្យធ្លាក់ខ្លួនក្នុងអន្លង់ពាលគឺសេចក្តីមិនល្អដែលសង្គមពុំឲ្យតម្លៃ។ មនុស្សគប្បីព្យាយាមធ្វើសេចក្តីល្អបង្ហាញទៅមនុស្សគ្រប់គ្នា ជាជាងធ្វើសេចក្តីអាក្រក់ជះលើបុគ្គលជុំវិញហើយជម្រាបថានេះជាសេចក្តីល្អពិត។ ភាពច្រណែន ភាពអវិជ្ជា មោហៈ ការធ្វើសកម្មភាពដោយខ្វះការពិចារណា ទាំងអស់នេះបានច្រានបុគ្គលៗឲ្យធ្លាក់ក្នុងរណ្តៅខ្លៅ រណ្តៅអាប់យស គ្មានការរាប់អានពីរជ្ឈដ្ឋានទួទៅ ពិសេសនឹងធ្វើឲ្យខ្លួនមានវិប្បដិសារីនាពេលខាងមុខ។

បូគ្គលមួយចំនួនទៀតមានការសិក្សាកម្រិតទាប មានការគិតខ្លី សប្បាយមួយពេល ក៏បន្តធ្វើសកម្មភាពចោលម្សៀតជាច្រើនផងដែរទៅតាមចលនាសង្គម ដែលលះបង់នូវសីលធម៌នានាក៏យ៉ាងនោះដែរ។ មនុស្សជាសត្វដែលមានឧត្តមគតិថ្នាក់ខ្ពស់ លើសអស់សត្វដទៃទៀត បើកាលណាសកម្មភាពនានដែលមនុស្សធ្វើឡើងក្បត់ឧត្តមគតិ បាត់បង់នូវសតិសម្បជញ្ញៈហើយ ត្រង់នេះមានន័យថាខ្លួនមនុស្សនោះប្រៀបបាននឹងខ្មោចដែលស្អុយរលួយនៅរស់មិនទាន់ស្លាប់។ ខ្ញុំសូមគោរពតម្លៃនិងស្ងើចសរសើរដល់បុគ្គលដែលរៀនបានខ្ពង់ខ្ពស់នានា ដែលអស់លោកបានចំណាយពេលយ៉ាងច្រើនក្នុងកិច្ចខិតខំសិក្សា ស្រាវជ្រាវ មានសីលធម៌ គុណធម៌ សច្ចធម៌ ចេះដឹងខុសដឹងត្រូវ ស្គាល់កាលវេលា និងទង្វើរបស់ខ្លួន។ ប៉ុន្តែខ្ញុំសោកស្តាយបុគ្គលដែលរៀនសូត្រដែរតែបង្កើតនូវភាពអវិជ្ជានៅក្នុងខ្លួន មើលបុគ្គលដែលល្អជាងខ្លួនថាជាសំរាម ថាជាលាមក បន្តុះបង្អាប់ រិះគន់អ្នកដទៃដោយសេចក្តីខ្លៅដែលខ្លួនមាន។ បុគ្គលមួយចំនួនរៀនសូត្រដល់កម្រិត « បរិញ្ញា អនុបណ្ឌិត បណ្ឌិត ឬដល់បណ្ឌិតរដ្ឋ » មានន័យថាគេសប្បាយរីករាយនូវភាពឧស្សាហ៍ សមត្ថភាព ភាពប៉ិនប្រសប់ ពិសេសតម្លៃនៃការខំប្រឹងរបស់គេ។ ផ្ទុយពីតម្លៃសីលធម៌និងភាពខ្លៅ មនុស្សមួយចំនួនមានចិត្តមិនសប្បាយថែមទាំងមិនត្រេកអរនឹងអ្វីដែលគេមាន ដោយប្រើវិធីចាក់រុក ចែកផ្សាយធម៌ពាល រិះគន់ ដោយឃើញគេប្រសើរជាងខ្លន។ ខ្ញុំសោកស្តាយដែលបានឃើញបុគ្គលខ្លៅមួយចំនួន ដែលពួកគេបានបំប៉ោងសេចក្តីចក្តីពិត សេចក្តីត្រឹមត្រូវរបស់មនុស្ស ដោយមិនយល់ពីអ្វីដែលគេចង់បង្ហាញក្នុងន័យអប់រំនិងជាធនធានរបស់សង្គមក៏បើ។ ខ្ញុំពុំសូវខ្វល់លើព័ត៌មានស្អុយ ភាពមិនពិតរបស់បុគ្គលល្ងង់នោះទេ ពីព្រោះនេះជារឿងរសើបនិងគួរឲ្យអស់សំណើចនិងប្រៀបបានដូចក្មេងបៀមដៃទៅវិញទេ។ សូមអរគុណ Facebook Page ក្រុមអនាមិកគណនី Fake ACC មួយចំនួនដែលបានជួយផ្សព្វផ្សាយនូវព័ត៌មានដែលក្បត់នូវមនសិការខ្លួន ពិសេសបានស្រាតកាយដ៏ស្អុយរបស់ខ្លួន ដើម្បីឲ្យសង្គមនិងអ្នកដែលមានពុទ្ធិដឹងថាបុគ្គលទាំងអស់មានសីលធម៌ ការគិត ទង្វើមិនស្មើនឹងសត្វធាតុផង។ សត្វឆ្កែ ជាសត្វដែលគោរពម្ចាស់និងមានភាពស្មោះត្រង់ចំពោះចៅហ្វាយនាយរបស់វា។

វាជាសត្វគួឲ្យស្រឡាញ់និងចិញ្ចឹម។ តែបើមនុស្សធ្វើខ្លួនឲ្យទៅជាឆ្កែវិញ មានន័យថាអន់ជាឆ្កែទៅទៀត។ សូមកុំតាំងខ្លួនជាមនុស្សឆ្កែ ដោយសារទង្វើអគតិមួយពេលរបស់ខ្លួន។ មួយវិញទៀត មនុស្សមារយាទសេក ឃើញគេថាអ្វីក៏ស្រែកនិងហៃអើតាមគេចាក់ ដោយមិនដឹងថានោះជាអ្វី ពិតឬទេ ច្បាស់ឬអត់ សម្បូរណាស់សេកប្រភេទមនុស្សនេះ។ ចូរធ្វើខ្លួនឲ្យក្លាយជាសេកដែលគួរឲ្យស្រឡាញ់ កុំធ្វើខ្លួនជាសេកដែលគេខ្នាញ់ចង់តែអារ~ក បែបនេះ។ ភ្ញាក់ខ្លួនមិនទាន់ហួសពេលទេ ម្នាលមនុស្សខ្លៅមួយចំនួន សូមធ្វើជាធនធានរបស់សង្គម ចូលរួមអភិវឌ្ឍសង្គមជាតិ ជាជាងបំផ្លាញជាតិតាមរយៈសកម្មភាពឥតប្រយោជន៍របស់ខ្លួន។ សូមកុំមានសេចក្តីប្រមាថបន្តទៀត។ សេចក្តីល្អតែងតែឈ្នះសេចក្តីអាក្រក់ជានិច្ច។ ខ្ញុំតែងតែដេកលក់ជានិច្ចពីព្រោះមិនបានធ្វើអាក្រក់តបទៅវិញ ប៉ុន្តែបុគ្គលទាំងអស់នោះនឹងមិនដេកលក់ទេក៏ព្រោះតែបានបំពេញតែសេចក្តីអាក្រក់នានានោះ។ សរុបសេចក្តីមកតម្លៃសីលធម៌សង្គមជាមាគ៌ាវាស់នូវកម្រិតពុទ្ធិ គតិ សមត្ថភាព នារបស់មនុស្សក្នុងការរស់នៅនានា។ ខ្ញុំនៅតែជាខ្ញុំ បុគ្គលមិនមែនខ្ញុំបើមិនយល់មេត្តាសួរ សុ.ចិ.បុ.លិ. សូមកើតមានជានិច្ច» ៕

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងមួយនេះ?

Comments

comments