សាហាវបាត់! Hacker ចូល​លុប​បទ​ចម្រៀង​ Despacito នៅ​លើYoutube បាត់ហើយ

456
views

នៅ​ថ្ងៃ​នេះ មាន​ព័ត៌មាន​ថា វីដេអូ​បទ​ចម្រៀង​ដែល​ផ្ទុះ​ខ្លាំង​ Despacito ត្រូវ​បាន​គេ​លួច​លុប​ចេញ​ពី​គណនី​ Vevo នៅ​លើ​បណ្ដាញ​សង្គម​ YouTube​ ហើយ ។ជាក់ស្ដែង​ វីដេអូ​ដើម​នៃ​បទ​ចម្រៀង​ Despacito នេះ​គឺ​ត្រូវ​បាន​ប្ដូរ​ជា​ក្រុម​បុរស​ពាក់​ម៉ាស​មុខ​​សម្លឹង​ដាក់​កាមេរ៉ា​វិញ​។

បន្ថែម​ពី​លើ​នេះ ​នៅ​ពេល​​អ្នក​ចុច​បើក​វីដេអូ​ នោះ​វា​ចេញ​ជា​សារ​ជា​អក្សរ​ថា​ វីដេអូ​នេះ​ត្រូវ​លុប​ចោល​ហើយ​ ដោយ​ជំនួស​វិញនូវ​ពាក្យ “ដោះលែង ប៉ាឡេស្ទីន”។មិន​ត្រឹម​តែ​វីដេអូ​បទ​ Despacito នេះ​ទេ​ ដែល​ត្រូវ​លុប​ចោល​ សូម្បី​តែ​ចំណង​ជើង​បទ​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ទៀត​នៅ​លើ Vevo ក៏​ត្រូវ​ Hacker ដែល​ហៅ​ខ្លួន​ឯង​ថា “​Prosox and Kuroi’sh” នោះ ធ្វើ​ការ​ប្ដូរ​ចំណង​ជើង​ដែរ។

យ៉ាងណាមិញ​ មក​ទល់​ពេល​នេះ​ ពុំ​ទាន់​មាន​ប្រភព​ណា​មួយ​ចេញ​មក​បញ្ជាក់​ពី​គោលបំណង​នៃ​ការ​ចូល​លុប​វីដេអូ​ទាំង​នេះ​ឡើយ​៕

លទ្ធផល​រូបភាព​សម្រាប់ despacito

រូបភាពពាក់ព័ន្ធ

រូបភាពពាក់ព័ន្ធ

លទ្ធផល​រូបភាព​សម្រាប់ despacito

លទ្ធផល​រូបភាព​សម្រាប់ despacito

លទ្ធផល​រូបភាព​សម្រាប់ despacito

Comments

comments