បាត់ខ្លួនជាង3ខែ ប្រពន្ធក៏ធ្វើបុណ្យឲ្យ100ថ្ងៃបាន5ថ្ងៃ ស្រាប់តែប្រទះឃើញនៅសល់តែឆ្អឹងនឹងម៉ូតូក្នុងអណ្តូង

1056
views

ខេត្តរតនគិរីៈ បុរសវ័យចំណាស់ម្នាក់ បានបាត់ខ្លួនជាង៣ខែមកហើយ បន្ទាប់ពីមានគេទូរស័ព្ទហៅចេញពីផ្ទះ ប្រពន្ធបានប្ដឹងសមត្ថកិច្ច ព្រមទាំងសាច់ញាតិ មិត្តភ័ក្ដី បានជួយស៊ើបនិងដើររក នៅតែមិនឃើញ ដល់តែប្រទះឃើញចៃដន់ ម៉ូតូ និងឆ្អឹង នៅក្នុងអណ្ដូង។

Image may contain: one or more people, people sitting, tree and outdoor

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងនគរបាលការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ ចុះត្រួតពិនិត្យ រើកកាយគ្រោងឆ្អឹងសាកសព ជនរង្គ្រោះម្នាក់ពីក្នុងអណ្ដូង ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ក្នុងចំការស្វាយចន្ទី។ ដែលបានបាត់ខ្លួន រយៈពល៣ខែកន្លះមកហើយ។ បន្ទាប់ពីបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅវេលាម៉ោង៨.៣០នាទី ព្រឹកថ្ងៃទី១១ ខែមេសាឆ្នាំ២០១៨។

Image may contain: plant and outdoor

សពជនរង្គ្រោះមានឈ្មោះ ស៊ូ សៀក ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ ដើរទិញឈើឌុបនឹងម៉ូតូយកមកលក់ក្នុងក្រុងបានលុង ត្រូវគេវាយច្រកការុងទំលាក់ក្នុងអណ្ដូង។
តាមការរាបរាប់ពីប្រពន្ធសព បានឲ្យដឹងថា ប្ដីគាត់(សពរង្គ្រោះ) តែងតែជិះម៉ូតូដើរទិញឈើរហូតដល់ភូមិរំពាត់ និងភូមិតាឡាត់ ខេត្តស្ទឹងត្រែង។ ហើយបានបាត់ខ្លួនបាត់ខ្លួនតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មកម្លេះ។ នៅថ្ងៃបាត់ខ្លួន ប្ដីគាត់បានឌុបឈើ១ដុំកមដល់ផ្ទះ ហើយងូតទឹក ស្រាប់តែមានគេទូរស័ព្ទហៅគាត់ឲ្យទៅមើលឈើ គាត់(សព)ក៏ជិះម៉ូតូចេញទៅ ជន្លោះម៉ោង២ ទៅម៉ោង៣រសៀល។

Image may contain: one or more people, people sitting and outdoor

រហូតដល់ល្ងាចថ្ងៃដដែល ប្រហែលជាម៉ោង៥ កូនស្រីគាត់ក៏ទូរស័ព្ទទៅរកឪពុក(សព) តែមិនមានអ្នកលើក កូនស្រីគាត់ក៏ទូរស័ព្ទចូលលើកទី២ ស្រាប់តែមានគេចុចបិត បន្ទាប់មកចុចទូរស័ព្ទលែងចូលរហូត។ ប្រពន្ធសពជនរង្គ្រោះ បានបន្តទៀតថា បន្ទាប់ពីបាត់ប្ដីមិនមានដំណឹង គាត់ក៏បានទៅប្ដឹងសមត្ថកិច្ច ព្រមទាំងញាតិមិត្តជិតខាងតាមស៊ើបរករហូត ជាច្រើនថ្ងៃខែមកហើយ តែគ្មានតំរ៉ុយសោះ ទើបគាត់សម្រេចចិត្តធ្វើបុណ្យ១០០ថ្ងៃជូនប្ដីគាត់កាលពី៥ថ្ងៃមុន។

Image may contain: one or more people, outdoor and nature

បើតាមការពិនិត្យសន្និដ្ឋានជំហ៊ានដំបូង លោក យឹម សារ៉េត នាយការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការខេត្ត បានឲ្យដឹងថា ករណីនេះ ជាអំពើឃាតកម្មពិតប្រាកដណាស់ ដោយគ្រោងឆ្អឹងក្បាលមានសភាពបែកខ្ទេច ដូច្នេះជនរង្គ្រោះស្លាប់ដោយសារគេវាយបំបែកក្បាល ហើយច្រកការុងទំលាក់ចូលអណ្ដូង។ លោកបានបន្តទៀតថា ជនដៃដល់បានយកសពទំលាក់ចូលក្នុងអណ្ដូងមុន ទើបយកម៉ូតូជនរង្គ្រោះទំលាក់តាមក្រោយ ក៏ប៉ុន្តែម៉ូតូមិនបានធ្លាក់ដល់បាតអណ្ដូងទេ ហើយជនដៃដល់បានយកជំនៀរឈើមកគ្របមាត់អណ្ដូង ដែលបណ្ដាលឲ្យប្រជាពលរដ្ឋដើររើសគ្រាប់ស្វាយចន្ទី ឃើញបើកជំនៀរឈើមើលក៏ឃើញម៉ូតូ ហើយរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

Image may contain: one or more people, people sitting, tree and outdoor

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពង់ធ្វើការស្រាវជ្រាវ វែករកមុខជនដៃដល់ ដើម្បីយកមកផ្ដន់ទាទោស ចំណែកគ្រោងឆ្អឹងសពជនរង្គ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ជូនក្រុមគ្រួសារ៕

Image may contain: plant and outdoor

Comments

comments