Shareចែកគ្នាដឹង រកមុខឃើញហើយ អ្នកក្លាហានដែលគេកំពុងតាមរកលើFbនោះគឺជាសន្តិសុខខណ្ឌ….

315
views

រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៏មួយដែលកំពុងល្បីខ្លាំង នៅបណ្តាញសង្គមហ្វេសប៊ុកនោះគឺ លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ បានរងគ្រោះដោយជនអន្ធពាលវាយយ៉ាងសាហាវព្រៃផ្សៃបន្ទាប់ពីក្រុមអ្នកសារព័ត៌មានផ្សាយមួយចំនួនចោទប្រកាន់ថាលោកបើកឡានបុកគេស្លាប់អស់​ ២​ នាក់​ របួសធ្ងន់​ ២​ នាក់​ ហើយបើករត់​ ដែលដំណឹងនេះជាសារមួយបញ្ឆេះអោយមហាជនក្ដៅក្រហាយរួមគ្នាតាមវាយប្រហារលោកបណ្ឌិតតែម្ដង​ ។​

បន្ទាប់ពីជួបហេតុការណ៏បែបនេះ អ្នកលេងហ្វេសប៊ុកបានចាប៉អារម្មណ៏ទៅលើជនបង្ករម្នាក់ ដែលមានសកម្មភាពជាងគេក្នុងការវាយធ្វើបាបម្ចាស់រថយន្ត ដែលបណ្តាលអោយរបួសធ្ងន់ បញ្ចូលទៅព្យាបាលនៅប្រទេសវៀតណាមនោះ ពេលនេះបានកំណត់មុខសញ្ញាបានហើយ គឹជាគឺជាសន្តិសុខខណ្ឌដូនពេញ​ នេះបើតាមបញ្ជាក់របស់លោក ផែង វណ្ណៈនៅលើហ្វេសប៊ុករបស់លោកផ្ទាល់។

Comments

comments