ពិតជាស្អាតណាស់ សម្រស់ម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ព្រះរាជនត្តា (ចៅស្រី) សម្តេចតា!

475
views

ម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ដែលជាសារលោហិតរបស់រាជវង្សខ្មែរ ពិតជាទទួលបានការសរសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបពីរូបសម្រស់ដ៏ផូរផង់របស់ទ្រង់។ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បើរាប់តាមខ្សែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រិយ៍ ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) នៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។​

តាមpage facebook Royal du Cambodge បានឲ្យដឹងថា ថ្ងៃ២៥​ វិច្ឆិកា ១៩៩៧ គឺជាថ្ងៃដែលព្រះនាងប្រសូត។នេះជារូបថតកាលថ្ងៃជាខួបចម្រើនព្រះជន្មវស្សាឈានចូលមកដល់គម្រប់២០ព្រះវស្សារបស់ទ្រង់ផងដែរនូវឆ្នាំមុន។ ស្ថិតក្នុងព្រះជន្ម២០ព្រះវស្សា ម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ត្រូវមហាជនគ្រប់រូបស្ងើចមាត់សរសើរ ពីព្រះភក្ត្រស្រស់ស្អាតបង្កប់ភាពទន់ភ្លន់មិនដាច់ពីមាត់។

យ៉ាងណាមិញ បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពរបស់ទ្រង់ខាងក្រោមនេះ៖

Comments

comments