មិត្តប្រុសរបស់អ្នក ចង់ប្រាប់អ្នក តែមិនហ៊ានហារមាត់និយាយចំពោះរឿងរ៉ាវប៉ុន្មាននេះអញ្ចឹង

221
views

ជាក់ស្តែង មនុស្សប្រុស ក៏មានរឿងរ៉ាវសម្ងាត់ផ្ទាល់ខ្លួន មិនចង់ចែករំលែកជាមួយអ្នកដទៃ ដូចមនុស្សស្រីដែរ។ អត្ថបទមួយនេះ នឹងមិនធ្វើឲ្យអ្នកខកបំណងទេ ប្រសិនបើអ្នកចង់ដឹងពីមនុស្សប្រុស ឬមិត្តប្រុស របស់អ្នកកាន់តែច្បាស់ជាងនេះ។

លទ្ធផល​រូបភាព​សម្រាប់ thai couple highschool

ចង់ដឹងថាមានអ្វីខ្លះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម ៖

១. បុរសក៏ចេះមានអារម្មណ៍ភ័យខ្លាចដែរ ៖ ដូចជាមនុស្សស្រី ដែលភ័យខ្លាច សូម្បីតែរឿងតូចតាច ដូចជាខ្លាចភាពងងឹត ឬវិបត្តិលុយកាក់ជាដើម។ ប៉ុន្តែពួកគេនៅតែមិនបង្ហាញអារម្មណ៍ទាំងនោះចេញមកទេ ដោយខ្លាចបាត់បង់ភាពរឹងមាំ និងក្លាហានជាបុរស។

២. បុរសក៏ចេះយំដែរ ៖ នារីៗយើងត្រូវតែដឹងថា វាជារឿងពិត ដែលមនុស្សប្រុសក៏ចេះយំដែរ ប៉ុន្តែគ្រាន់តែមិនបង្ហាញជាសាធារណៈ ដោយសារតែសង្គមវាយតម្លៃថា ពួកគេជាមនុស្សទន់ជ្រាយ មិនសក្តិសមជាបុរស។

រូបភាពពាក់ព័ន្ធ

៣. បុរសក៏មានអារម្មណ៍មិនពេញចិត្តរូបរាងខ្លួនឯងដែរ ៖ ការពិតមនុស្សប្រុស ក៏មិនមានការពេញចិត្ត ជាមួយនឹងបរិវេណរាងកាយណាមួយ ដូចនារីៗយើងដែរ ដូចជាមិនស្អាត មិនមានសាច់ដុំ មាឌមិនធំជាដើម -ល-។ ហេតុនេះ ក្នុងនាមជាមិត្តស្រី អ្នកត្រូវតែចេះលើកតម្កើង និងសរសើរ ដៃគូថាជាមនុស្សប្រុស ដែលសង្ហារបំផុតក្នុងកែវភ្នែក ទើបជាការប្រសើរ។

៤. បុរសក៏ចង់ដឹងថាអ្នកខ្វល់ខ្វាយគេ ដល់កម្រិតណាដែរ ៖ ក្នុងនាមជាមិត្តប្រុស ពួកគេតែងតែខ្វល់ខ្វាយ និងចាត់ទុកអ្នកជាមនុស្សដ៏សំខាន់ម្នាក់។ ហេតុនេះ ពួកគេក៏ចង់ឲ្យអ្នក ទុកពួកគេជាមនុស្សពិសេសដូចគ្នាដែរ។

លទ្ធផល​រូបភាព​សម្រាប់ thai couple highschool

៥. បុរសក៏ចេះបារម្ភថាតើ ពួកគេអាចផ្តល់នូវអ្វីដែលអ្នកចង់បានគ្រប់គ្រាន់ឬក៏អត់ដែរ ៖ នៅពេលដែលទាក់ទងគ្នា បុរសៗតែងតែមានការព្រួយបារម្ភ ជាពិសេស ក្នុងករណីដែលពួកគេមិនសូវជាធូរធារ ពីព្រោះពួកគេខ្លាច មិនអាចផ្តល់នូវអ្វីដែលមិត្តស្រីចង់បានគ្រប់គ្រាន់។

៦. បុរសក៏ចង់បានការឱបពីមិត្តស្រីដែរ ៖ ជាការពិតណាស់បុរស ក៏ទាមទារការចាប់អារម្មណ៍ ជាពិសេស ការឱបពីអ្នក ដូចដែលអ្នកចង់បានពីគេដែរ គ្រាន់តែមិនហ៊ាននិយាយចេញមកប៉ុណ្ណោះ។ ហេតុនេះ ប្រសិនបើអ្នកសង្កេតឃើញមិត្តប្រុស មិនសប្បាយចិត្ត និងចង់ឲ្យពួកគេមានភាពកក់ក្តៅ រួមទាំងធូរស្បើយពីទុក្ខកង្វល់នោះ ការថ្នាក់ថ្នម និងការឱបដ៏សាមញ្ញ គឺអាចដោះស្រាយបញ្ហាបានខ្លះដែរ។

រូបភាពពាក់ព័ន្ធ

៧. បុរសក៏ចេះប្រច័ណ្ឌដូចនារីៗដែរ ៖ អារម្មណ៍ប្រច័ណ្ឌ មិនមែនជាអារម្មណ៍ល្អប៉ុន្មាននោះទេ ប៉ុន្តែជាក់ស្តែងវាជារឿងល្អ ក្នុងទំនាក់ទំនងស្នេហា ព្រោះវាមានន័យថា ដៃគូរបស់អ្នក ខ្វល់ខ្វាយនិងស្រលាញ់អ្នកខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ កុំបណ្តាលឲ្យការប្រច័ណ្ឌមានច្រើនលើសលប់ឲ្យសោះ៕

រូបភាពពាក់ព័ន្ធ

Comments

comments