ស្រីស្អាតម្នាក់សុខចិត្តយកសង្សារូបអាក្រក់ ដោយមិនខ្វល់ពីពាក្យគេនិយាយឌឺដងទាំងអស់ ដោយសារតែ…

222
views

បណ្ដាញ​សង្គម អាច​ជា​កន្លែង​ដែល​ពិសពុល​ខ្លាំង​សម្រាប់​គូ​ស្នេហ៍​មួយ​ចំនួន ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា មិន​សាក​សម​នឹង​គ្នា។ ជាក់ស្ដែង ដូច​ជា​ករណី​គូ​ស្នេហ៍​ជនជាតិ​វៀតណាម​មួយ​គូ មាន​ឈ្មោះ​ថា Linh Nguyen និង Hai Nguyen អីចឹង ដោយ​ពួកគេ​តែង​ទទួល​បាន​ការ​​ច្រណែន និង​រិះគន់​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម ព្រោះ​តែ​រូបរាង ក៏​ដូច​ជា​សម្រស់​របស់​ពួក​គេ​ខុស​គ្នា​ឆ្ងាយ​ដូច​មេឃ និង​ដី។

រៀង​រាល់​ពេល​ដែល នាង Linh បង្ហោះ​រូបថត​ជាមួយ​មិត្ត​ប្រុស​របស់​នាង អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន តែង​ចូល​មក​បញ្ចេញ​មតិ​បែប​រិះគន់ ដោយ​សារ​តែ លោក Hai មាន​រូបរាង​ធាត់​ខ្លាំង​ពេក។

នាង Linh ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត ហើយ​មាន​អ្នក Follow ដល់​ទៅ ៣៩ ០០០នាក់​នៅ​លើ​បណ្ដាញ​សង្គម តែង​ទទួល​បាន​មតិ​រិះគន់​ជាន់​ពន្លិច​ជាច្រើន ដូចជា «អ្នក​ស្អាត​ណាស់ ប៉ុន្តែ​មិត្ត​ប្រុស​របស់​អ្នក​ធាត់​ខ្លាំង» និង «អ្នក​មិន​សម​គ្នា​ជាមួយ​មិត្ត​ប្រុស​កន្ធាត់ និង​អាក្រក់​បែប​នេះ​ឡើយ» ជាដើម។

ចំពោះចម្ងល់ថាតើហេតុអ្វីបានជានាងដែលមានសម្រស់ស្រស់ស្អាតបែរជាមកជាសង្សាររូបអាក្រក់មិនសាកសមនឹងខ្លួនទៅវិញ ពេលនោះបានឆ្លើយទៅវិញគួរអោយភ្ញាក់ផ្អើលថា តើអ្វីដែលត្រូវនៅជាមួយយើងរៀងរហូតនោះ? តើសម្រស់វាអាចនៅក្បែយើងរហូតមែនទេ? ហើយវាធ្វើអោយយើងមានក្តីសុខរហូតមែនទេ? តែតាមពិតមិនមែនទេ គឺចិត្តវិញទេ ខ្ញុំជ្រើសរើសគាត់ដោយសារតែគាត់ជាមនុស្សពិសេសខុសពីប្រុសដរទៃ គាត់ជាមនុស្សល្អ សុភាព ហើយតែងតែនៅក្បែខ្ញុំគ្រប់ពេលមិនថាពេល សប្បាយឫកើតទុក្ខ ពេលខ្ញុំមានបញ្ហាអ្វី គាត់តែងតែនៅក្បែខ្ញុំ ជួយដោះស្រាយអោយខ្ញុំរហូត អ្វីដែលពិសេសមួយទៀតនោះ គឺភាពស្មោះត្រង់របស់គាត់ នេះហើយជាហេតុផល ដែលធ្វើអោយខ្ញុំស្រឡាញ់គាត នឹងជ្រើសរើសគាត់ នឹងទាត់ចោលបុរសសង្ហារក្លែងក្លាយមួយចំនួនធំ ដែលមានតែសម្រស់តែអន់ចរិត សាវ៉ា។

Comments

comments