ស្រីស្អាតមួយគូរនេះប្តូរមកស្រឡាញ់ស្រីគ្នាឯងវិញ ដោយសារតែអស់ជំនឿរនឹងចិត្តមនុស្សប្រុសទៀតហើយ!

290
views

គូរស្នេហ៏ភេទដូចគ្នាមួយគូរបានកំពុងទាញចំណាប់អារម្មណ៏ដល់អ្នកលេងហ្វេសប៊ុកយ៉ាងខ្លាំង ចំពោះសម្រស់ស្រស់ស្អាត របស់ខ្លួនទាំង២នាក់ ដោយពួកគេបានផុសរូបផ្អែមល្ហែមជាមួួយគ្នាជាច្រើន ចូលទៅក្នុងAccount Fbរបស់ពួកគេ នៅពេលដែលពួកគេបានទៅដើរលេងជាមួយគ្នា។

តែអ្វីដែលគួរអោយសោកស្តាយនោះ គឺពួកគាត់ទាំង២នាក់គឺជាគូរស្នេហ៏នឹងគ្នាទេ គឺស្រឡាញ់ស្រីដូចគ្នា ពេលប្រុសៗឃើញប្រហែលសោកស្តាយគ្រប់គ្នាហើយមើលទៅ មិនគួរណាស្រីស្អាតដល់ទៅ២នាក់ប្តូរមកស្រឡាញ់គ្នាឯងទៅវិញ។

ចំពោះហេតុផលថាតើ ពួកគេទាំង២នាក់នោះ កើតមកធម្មជាតិចឹងឫក៏មិនមែន ដែលស្រឡាញ់ភេទដូចគ្នានោះ តែតាមពិតទៅ ពួកគេបានទម្លាយការពិតប្រាប់ថា តាមពិតទៅពួកគេទាំង២នាក់ គឺស្រឡាញ់មនុស្សប្រុសទេ ធ្លាប់មានសង្សារជាមនុស្សប្រុសដូចគ្នា តែដោយសារតែពួកគេទាំង២នាក់ស្រឡាញ់សង្សារខ្លួនពេក ធ្វើអោយសង្សារខ្លួនបានចិត្ត ធ្វើបាបពួកគេ មិនត្រឹមតែប៉ុនណឹង លួចលាក់មានស្រីថ្មីជាច្រើនដង ។

ចាប់តាំងពីត្រូវសង្សារក្បត់ចិត្តមក ធ្វើអោយពួកនាងមានអារម្មណ៏ខូចចិត្តជាខ្លាំង​ ហើយតាំងពីពេលនោះមកក៏មានអារម្មណ៏ចាប់ផ្តើមស្អប់មនុស្សប្រុស ហើយថ្ងៃមួយពួកគេទាំង២ក៏បានជួបគ្នា ដោយសារតែពួកគេទាំង២នាក់ ត្រូវបានសង្សារក្បត់ចិត្តដូចគ្នា ហើយមានអារម្មណ័ ស្អប់មនុស្សប្រុសដូចគ្នា ពួកគេក៏បានមានចិត្តស្រឡាញ់គ្នា ហើយក៏បានយកគ្នាធ្វើជាគូរស្នេហ៏រហូតមក ហើយជីវិតរបស់ពួកគេក៏បានផ្លាស់ប្តូរ មានតែភាពសប្បាយរិករាយ ផ្អែមល្ហែមជាមួយគ្នារហូត មកដល់ឥឡូវ ហើយពួកគេទាមអ២នាក់ក៏មានគម្រោងនឹងរៀបការជាមួយគ្នាឆាប់ៗផងដែរ។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងមួយនេះ?
ប្រែសម្រួលដោយ៖Khmernews.me

Comments

comments