ស្រីស្អាតម្នាក់លេបថ្នាំសម្លាប់ខ្លួន សង្ស័យខូចចិត្តរឿងសង្សារមានស្រីថ្មី!

303
views

ស្រីស្អាតម្នាក់បានគិតខ្លី យកថ្នាំមកលេបសម្លាប់ខ្លួន ដោយមិនគិតអំពើឳពុកម្តាយ បងប្អូន ដែលខំមើលថែបីបាច់តាំងពីក្មេង បន្ទាប់ពីលេបថ្នាំសម្លាប់ខ្លួន ក្រុមគ្រួសារបានដឹកយកទៅមន្ទីពេទ្យភ្លាមដែលៗ ប៉ុន្តែដោយសារ​សារធាតុពិលមានច្រើនពេក ក៏បានបាត់បង់ជិវិតទាំងវ័យក្មេងទៅ។

ស្រីស្អាតម្នាក់នេះ មានទីលំនៅនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នារីរងគ្រោះមានឈ្មោះថា ស៊ីញ ហួយ មានអាយុ២៥ឆ្នាំ បានបាត់បង់ជីវិតទាំងវ័យក្មេង បានធ្វើអោយក្រុមគ្រួសារយំសោក ស្តាយកូនស្រីក្រមុំ មិនគួរណាមានគំនិតគិតខ្លីបែបនេះសោះ ។

មុនពេលកើតហេតុ អ្នកផ្ទះក៏មានការចាប់អារម្មណ៏ផងដែរថា នាងហាក់ដូចជាមានអារម្មណ៏មិនសប្បាយចិត្ត ស្រង៉ូតស្រង៉ាត់ មិនសូវនិយាយស្តី។

ប្រែសម្រួលដោយ: Khmernews.me

Comments

comments