ស្អាតកប់ អ្នកគ្រូពេទ្យធ្មេញម្នាក់នេះហើយ ធ្វើអោយប្រុសៗឃើញហើយចង់ឈឺធ្មេញទៅពេទ្យគ្រប់គ្នា!

241
views

តៃវ៉ាន់៖ ការណាត់ជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព ឬក៏ទៅព្យាបាលជំងឺ វាជារឿងដ៏កម្រមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅ ហើយអ្វីដែលពួកគេមិនចង់ជួបបំផុតនោះគឺការណាត់ជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពមាត់ធ្មេញ ព្រោះវាពិបាក ខ្មាសអៀន ហើយក៏គួរឲ្យធុញទ្រាន់ផងដែរ។

ក៏ប៉ុន្តែដោយយោងទៅតាមប្រភពសារព័ត៌មានអាស៊ីមួយបានបង្ហាញឲ្យដឹងថា វាហាក់ដូចជាចម្លែកខ្លាំងនៅក្នុងមន្ទីពេទ្យធ្មេញមួយឈ្មោះ DR.MIN លើកោះតៃវ៉ាន់។ ចាប់តាំងពី Ningxuan Chen ចូលមកបម្រើការជាជំនួយការ និងជាអ្នកប្រឹក្សាយោបល់ដល់អ្នកជំងឺនៅក្នុងមន្ទីពេទ្យធ្មេញមក អ្នកជំងឺដែលមានអាការឈឺធ្មេញក៏ដោយ និងមិនឈឺធ្មេញក៏ដោយ ហាក់ដូចជាមានចំណាប់អារម្មណ៍ និងមានការពេញចិត្តខ្លាំងក្នុងការធ្វើដំណើរមកកាន់មន្ទីពេទ្យ ដែលនេះជាហេតុធ្វើឲ្យមានការងឿងឆ្ងល់មួយ ព្រោះថា ជាធម្មតាគ្មាននរណាម្នាក់ចូលចិត្តទៅមន្ទីពេទ្យឡើយ តែហេតុអ្វីបានជាពេលនេះពួកគេចូលចិត្តម្ល៉េះ?

ដោយមានសភាពចម្លែកបែបនេះ ស្ថាប័នសារព័ត៌មានមួយឈ្មោះថា ET Today បានធ្វើការចុះយកព័ត៌មានភ្លាមៗដើម្បីទទួលបានភាពជាក់លាក់មួយ ឈានទៅដល់ការលុបបំបាត់មន្ទិលសង្ស័យរបស់មហាជន។ប្រភពព័ត៌មានឲ្យដឹងថា តាមពិតទៅ Ningxuan Chen ដែលជាជំនួយការពេទ្យធ្មេញនេះ គឺគ្មានជំនាញខាងពេទ្យធ្មេញទេ។ មូលហេតុដែលនាងអាចចូលមកបម្រើការនៅទីនេះបាន ព្រោះតែនាងមានសម្រស់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ មួយវិញទៀត នាងថែមទាំងមានធ្មេញសស្អាតទៀតផង ដែលនេះគឺជាមូលហេតុចម្បងមួយដែលនាងត្រូវបានខាងមន្ទីពេទ្យជ្រើសរើសឲ្យធ្វើជាជំនួយការ ក៏ដូចជាអ្នកប្រឹក្សាយោបល់ជាមួយអ្នកជំងឺនៅពេលដែលមានការណាត់ជួប។

ម្យ៉ាងវិញទៀត មូលហេតុដែលមនុស្សធ្វើដំណើរទៅកាន់មន្ទីពេទ្យធ្មេញមួយនេះច្រើនកុះករព្រោះ ទី១ ពួកគេមានអាការឈឺធ្មេញមែន ទី២ ពួកគេចង់ទៅមន្ទីពេទ្យមួយនេះព្រោះតែចង់ឃើញស្នាមញញឹមដ៏ស្រស់ស្អាតរបស់ជំនួយការ Chen តែប៉ុណ្ណោះ។គួររម្លឹកផងដែរថា មុននឹង Chen ចូលមកធ្វើការនៅក្នុងមន្ទីរពេទ្យធ្មេញមួយនេះ នាងគឺជាតារាអ៊ីនធឺណេតមួយរូប ដែលមានអ្នកគាំទ្រដល់ទៅ ២៧ ០០០នាក់ឯណោះ។ ដូច្នេះ នៅពេលដែលនាងចូលមកបម្រើការនៅក្នុងមន្ទីពេទ្យមួយនេះ នាងប្រាកដជាអាចទាក់ទាញអតិថិជនបានច្រើន ហើយវាអាចផ្តល់ផលចំនេញច្រើនដល់មន្ទីពេទ្យ។

Comments

comments